ឯកឧត្តម ម៉ុម សារឿន បានប្រគល់ថវិកាសប្បុរសធម៌ជូនដល់ក្រុមគ្រួសារសពចំនួន ៣គ្រួសារ


នៅរសៀលថ្ងៃសៅរ៍ ៨រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងក្រុមការងារតំណាងយុវជននៅក្រៅប្រទេសក្នុងនាមសប្បុរសជនខ្មែររស់នៅក្រៅប្រទេស បានប្រគល់ថវិកាសប្បុរសធម៌ជូនដល់ក្រុមគ្រួសារសពចំនួន ៣គ្រួសារ សរុបចំនួន ១៨.៥១០ដុល្លារ ដោយក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ៦.១៧០ដុល្លារ ជូនគ្រួសារជនរងគ្រោះក្នុងឧប្បទ្ធវហេតុរលំអគារ ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក៕