រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ ២០១៩ និងផែនការការងារអនុវត្តបន្ត


នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ ២០១៩ និងផែនការការងារអនុវត្តបន្ត។ កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងខេត្តសៀមរាបដោយនឹងមានការចូលរួមពីរដ្ឋមន្ត្រីបរិស្ថាននៃបណ្តាប្រទេស សមាជិកអាស៊ាន និងដោយមានការចូលរួមពីប្រទេសដៃគូសន្ទនាផ្សេងទៀតរួមមានរដ្ឋមន្ត្រីបរិស្ថានជប៉ុន ចិន និងកូរ៉េខាងត្បូងដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានក្នុងតំបន់។