ពិនិត្យផលប៉ះពាល់ចំណីផ្លូវ នឹងធ្វើផ្លូវក្រោមស្ពានដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ចំណុចគល់ស្ពានអណ្ដូងទឹក


ថ្ងៃអង្គារ ៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ ក្រុមការងារ និងការិយាល័យជំនាញចុះត្រួតពិនិត្យ ផលប៉ះពាល់ចំណីផ្លូវនិងលើកគម្រោងធ្វើផ្លូវវៀងក្រោមស្ពានដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលស្ថិតនៅចំណុចគល់ស្ពានអណ្ដូងទឹក ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។