កំពង់ឆ្នាំងៈ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំងនិង ជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជនកម្ពុជាខេត្ត រួមនិងប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនខេត្តបាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះចំនួន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និង ជាប្រធានសមាគមអតីតយុទ្ធកម្ពុជា បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារគឺៈ ១. គ្រួសារឈ្មោះ ឌឹម ឌឿន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនពិការ រស់នៅភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ ។ ២. គ្រួសារឈ្មោះ ឌី សុខុម ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនពិការ ភូមិក្រាំងស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
ឯកឧត្តម ធន ធឿន ប្រធាន សអក ខេត្ត បានអោយដឹងថាៈក្នុង១គ្រួសារៗ ទទួលបាន : ផ្ទះ១ខ្នងថវិកា១,០៧០,០០០ រៀល , មេមាន់រស់៤ក្បាល
,ដើមដូង២ដើម, អង្ករ ៣០គីឡូ , ឃីបចំនួន០២ ត្រីខ២យួរ ទឹកគោ១យួរ និង សម្រាប់ចែកជូនប្រជាពលរដ្ឋចូលរួមចំនួន៦៥នាក់,ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ
ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គម
ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រម ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង បានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅដល់អតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារជាតិមាតុភូមិដោយសារការលះបង់នេះហើយទើបប្រទេសយើងមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ន។
ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់គ្រសារទាំង២ និង ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់អោយខិតខំថែទាំសុខភាព បង្កើនមុខរបរប្រចាំថ្ងៃចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយពីគ្រឿងញៀន និង គោរពច្បាប់រដ្ឋធម្មនុញ្ញដែលបានកំណត់។ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាពនិងប្រឆាំងដាច់ខាតចំពោះជនអគតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា៕