ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជន ថ្នាក់កណ្តាល ចុះជួយខេត្តពោធិសាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា កសាងស្ពានឈើមួយកន្លែងឆ្លងស្ទឹងពោធិសាត់ភ្ជាប់ឃុំលាច និង ឃុំសំរោង ស្ពានថ្មីនេះនៅពេលសង់ហើយនៅមុនចូលឆ្នាំខ្មែរ បងប្អូន និងឆ្លងដោយមិនបាច់បង់លុយដូចសព្វថ្ងៃ ដែលមានស្ពានឯកជន ហើយប្រជាជនត្រូវ ចំណាយរាល់ថ្ងៃ ដែលស្ថិតនៅក្នុងស្រុកភ្នំក្រវាញ ដែលមានបណ្តោយប្រវែង158m និទទឹង4,2m ដោយថវិកាបានមកពី បុណ្យផ្កាសាមគ្គីឃុំទាំង7 ក្នុងស្រុកភ្នំក្រវាញ ការជួយឧបត្ថម្ភពីក្រុមការងារចុះជួយស្រុកភ្នំក្រវាញនឹងកម្លាំងសាមគ្គីស្មគ្រចិ្តត្តចូលរួមទាំងកម្លាំងកាយជួយសាងសង់។ ដោយឡែកឯ.ឧ ស៊ុយ សែមបានចូលរួមកសាង ចំនួន 10 លានរៀលផងដែរ។បន្ទាប់ពីចែកអំណោយជូនសិស្ស វិទ្យាល័យហ៊ុនសែន ភ្នំក្រវាញ និងលោកយាយលោកតារួចមក ឯ.ឧបានអញ្ជើញកាត់សីមានិងបញ្ចុះដែកគោលជានិមិត្តរូបនៃការចាប់ផ្តើមសាងសង់។
ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា កសាងស្ពានឈើមួយកន្លែងឆ្លងស្ទឹងពោធិសាត់ភ្ជាប់ឃុំលាច
