សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០


ខេត្តព្រះវិហារ៖ដើម្បីលើកកម្ពស់សុខ មាលភាពរបស់មនុស្សវ័យចាស់នៅកម្ពុជា និងដើម្បីជំរុញឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិអនុវត្តបានប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧- ២០៣០ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ ដែលពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តមអភិបាលខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំណាក់ប្រធានសមាគមមនុស្សចាស់ សៅសង្កាត់ មេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ អភិបាលក្រុង-ស្រុកទាំង៨ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។