រាជធានីភ្នំពេញ៖នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្នុងគោលបំណង បំប៉នសមត្ថភាពមន្ត្រី អប់រំឯកទេសព័ត៌មានវិទ្យា ស្ដីពីសុវត្ថិភាពក្នុងការការពារប្រព័ន្ធទិន្នន័យ រួមទាំងការត្រួតពិនិត្យមើលរបាយការណ៍ លើប្រព័ន្ធអ៊ីនធឺណិត ដើម្បីធានាបាន ក្នុងការពារសុវត្ថិភាពនៃ ការវាយប្រហារផ្សេងៗពីសំណាក់ចោរព័ត៌មានវិទ្យា(Hacker)។
សិក្ខាសាលានេះមានគោលដៅចែករំលែកពីវិធីសាស្ត្រ ក្នុងការប្រើប្រាស់អ៊ីនធឺណិត ដ៏ត្រឹមត្រូវ និងការការពារសុវត្ថិភាព ដែលជាកត្តាដ៏សំខាន់ នាសម័យកាលឌីជីថលបដិវត្តន៍ឧស្សាហកម្ម៤.០ ស្វែងយល់ពីការការពារសុវត្ថិភាពខ្ពស់ ក្នុងការពារប្រព័ន្ធទិន្នន័យ សិក្សាស្វែងយល់ពី ប្រព័ន្ធវាយប្រហារ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ការការពារពីប្រព័ន្ធវាយប្រហារផ្សេងៗ ពីសំណាក់ចោរព័ត៌មានវិទ្យា និងការពិនិត្យតាមដានខ្ពស់រួម នឹងវិធីសាស្ត្រ ក្នុងការការពារពីការវាយប្រហារលើប្រព័ន្ធបណ្ដាញអ៊ីនធឺណិត។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពសិក្ខាសាលានេះ។ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី សំណាក់វាគ្មិនកិត្តិយស លោកលី វណ្ឌី ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសន្តិសុខព័ត៌មាន និងសវនកម្មប្រព័ន្ធបច្ចេកវិទ្យានៅក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ៕
១៤ តុលា ២០១៩ | អគាររដ្ឋបាលចៅពញាហុក