សភាពាណិជ្ជកម្មអ៊ីតាលីនឹងបង្ហាញវត្តមានឆាប់ៗនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា លោកអាណូ ដាក (Arnaud Darc) បានគូសបញ្ជាក់ថា ប្រទេសអ៊ីតាលីនឹងបើកដំណើរការសភាពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាកំឡុងពាក់កណ្តាលឆ្នាំនេះ ដែលមានក្រុមហ៊ុនសរុបជាង ៤០ ហើយនឹងក្លាយជាផ្នែកមួយនៃសភាពាណិជ្ជកម្មអឺរ៉ុប (EU Cham) ដោយសារតែអ៊ីតាលីពុំទាន់មានស្ថានទូតនៅកម្ពុជាឡើយ។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា កាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីស្នើសុំធ្វើវិសោធនកម្មលើសេចក្តីព្រាងអនុស្សរណ:ចំនួន ៤ សំដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងសភាពអឺរ៉ុប។

លោកអាណូ ដាក បានបន្ថែមទៀតថា វត្តមានសភាពាណិជ្ជកម្មអ៊ីតាលី នឹងជួយជំរុញកំណើនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបង្កើតឲ្យមានឱកាសការងារថ្មីៗសម្រាប់ប្រជាជន។ «ឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្របច្ចេកទេសដល់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពីនីតិវិធីប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងផលិតផលដែលមានសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិនអឺរ៉ុបនៅក្នុងប្រទេសថៃ និងប្រទេសបារាំង» លោកអាណូ ដាក បានអះអាង។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកប្រធាន EU Cham ដែលបានប្រឹងប្រែងកៀងគរវិនិយោគិនពីប្រទេសអឺរ៉ុបឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ហើយឯកឧត្តមបានឯកភាពតាមសំណើរបស់ EU Cham ដើម្បីធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃសេចក្តីព្រាងអនុស្សរណៈចំនួន ៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាង EU Cham និងក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យមានការរៀបចំក្រុមការងារមន្ត្រីបង្គោល និងរបៀបវារៈនៃកិច្ចប្រជុំទ្វេភាគីឡើងវិញ ដើម្បីពន្លឿនដល់ការបញ្ចប់កិច្ចការនេះ សម្រាប់ភាគីទាំងពីរចុះហត្ថលេខានៅក្នុងខែមីនាខាងមុខ៕

ប្រទេសអ៊ីតាលីនឹងបើកដំណើរការសភាពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាកំឡុងពាក់កណ្តាលឆ្នាំនេះ ដែលមានក្រុមហ៊ុនសរុបជាង ៤០ ហើយនឹងក្លាយជាផ្នែកមួយនៃសភាពាណិជ្ជកម្មអឺរ៉ុប (EU Cham) ដោយសារតែអ៊ីតាលីពុំទាន់មានស្ថានទូតនៅកម្ពុជាឡើយ។