ស្ត្រីទីទ័លក្រ ម្នាក់ឈឺពោះឆ្លងទន្លេ នៅឆ្ងាយពីមន្ទីរពេទ្យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ ជួយដឹកទៅកាន់មន្ទីរពេទ្យបានទាន់ពេល


ខេត្តរតនគិរី៖ស្ដ្រីមានផ្ទៃពោះម្នាក់ដោយសារជីវភាពគករួសារមានការខ្វះខាតទីទ័លក្រហើយនៅឆ្ងាយពីមន្ទីរពេទ្យផងនោះ ដោយគ្មានមធ្យោបាយដើម្បីធ្វើដំណើរទៅសម្រាលកូននៅមន្ទីរពេទ្យ ទើបអង្គភាពបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំខេត្តរតនគិរី ជួយយកអាសាគ្រួសារទីទល័ក្រមួយនេះទៅកាន់មន្ទីរពេទ្យដោយបានប្រើប្រាស់រថយន្ដរបស់អង្គភាពក្នុងជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាក ។

ដោយមើលឃើញពីសកម្មភាពនិងអំពើល្អរបស់មន្ដ្រីកងរាជអាវុធហត្ថស្រុកកូនមុំមានការលើកឡើងពីមហាជនថា ពាក្យថា «ស្ត្រី»មានគុណធំធេងណាស់ចំពោះការតស៊ូក្នុងការ ពពោះ៩ខែ១០ថ្ងៃ មិនមែនជាការងាយស្រួលនោះទេគឺអ្នកម្ដាយពិតជាលំបាកខ្លាំងណាស់ ពេលខ្លះញញឹមមែន តែក្នុងចិត្តវិញយំមិនចេញឡើយ ខណៈពេលខ្លះ ខ្វះភាពកក់ក្តៅពីគូរជីវិត។ តែទោះជាយ៉ាងនេះក្តី គាត់ខំអត់ធ្មត់ ដើម្បីផ្តល់កំណើតអោយកូនប្រុស ស្រី របស់ខ្លួនឲ្យខានតែបានទោះខ្លួនលំបាកឈឺចាប់ប៉ុណ្ណាក៏ដោយ។ ដូច្នេះម្តាយគេ ម្តាយយើង ប្រពន្ធគេ ប្រពន្ធយើង គឺត្រេចអរពីគាត់ត្រេកអរខ្លាំងណាស់នៅពេលឃើញកូនប្រសូត្រចេញមកឃើញពន្លឺថ្ងៃប្រកបដោយសុវត្តិភាពនោះ ។

ដោយមាមការយល់ដឹងពីបញ្ហាលំបាកទាំងនេះ កម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ តែងយកចិត្តទុកដាក់ ក្នុងរឿងនេះបំផុត តាមរយៈការណែនាំពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដោយទទួលបានការណែនាំបូករួមនិងការយកចិត្តទុកដាក់ចេញពីសន្ដានចិត្តខ្លួនផ្ទាល់ផងនោះកាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០១៩កន្លងទៅនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកូនមុំ ខេត្តរតនគិរី បានចុះជួយសង្គ្រោះស្ត្រីឈឺពោះឆ្លងទន្លេ មានឈ្មោះ សុខ ស្រីម៉ៅ អាយុ ២៥ឆ្នាំ មុខរបរកម្មករក្រុនហ៊ុនហ័រអាញយ៉ាឡាយ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរីប្រកបដោយភាពជោគជ័យ ។ សកម្មភាពនេះជាគម្រូដ៏ល្អមួយសម្រាប់មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកជាគម្រូតាមក្នុងការយកចិត្តទុកដាក់ដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ៕