វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់អាណត្តិ្តទី៣ របស់ក្រុមប្រឹក្សាកំពង់ឆ្នាំងឆ្នាំ២០១៩ នៅស្រុកបរិបូណ៌


កំពង់ឆ្នាំងៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់អាណត្តិទី៣ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី១៨ ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។

វេទិកានេះធ្វើឡើងដើម្បីប្រមូលព័ត៌មានស្ដីពីតម្រូវ
ការចាំបាច់និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីដាក់វិធានការឆ្លើយតប និង ដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ៕