លោកជំទាវ ចាន់ សុទ្ធាវី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា នៅទីស្តីការក្រសួងយុត្តិធម៌


នាព្រឹក ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា នៅទីស្តីការក្រសួងយុត្តិធម៌។