សមាគមអតីតយុទ្ធជនខេត្តព្រះវិហាររៀបចំពិធីប្រគល់ផ្ទះចំនួនប្រាំពីរខ្នងជូនអតីតយុទ្ធជនចំនួន៧គ្រួសារ


ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ សមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានរៀបចំពិធីប្រគល់
ផ្ទះចំនួនប្រាំពីរខ្នងជូនអតីតយុទ្ធជនចំនួន៧គ្រួសារ នៅខេត្តព្រះវិហារដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភា សមាជិកអចិន្ត្រៃយ៏ អតីតសមាគមអតីតយុទ្ធជនកម្ពុជា ដោយយកទីតាំងផ្ទះមួយខ្នងនៅភូមិឆែបខាងកើត ឃុំឆែបមួយស្រុកឆែបខេត្តព្រះវិហារ ប្រគល់ជូនជានិម្មិត
រូបដោយមានអមជាមួយនូវថវិកាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគមួយចំនួនបន្ថែមទៀត។