សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Zurich, ប្រទេសស្វ៊ីស


បន្ទាប់ពីបានឈប់សម្រាកប្តូរយន្តហោះនៅហុងកុងអស់ពេល២ម៉ោងរួចហើយ គឺនៅម៉ោងប្រមាណ ៦:៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញធ្វើដំណើរមកដល់អាកាសយានដ្ឋាន Zurich ទីក្រុងZurich ប្រទេសស្វ៊ីស ប្រកបដោយសុវត្ថិភាព។ អញ្ជើញមកទទួលសម្តេចតេជោនៅព្រលានយន្តហោះ មានមន្រ្តីទូត កម្ពុជា និងមន្រ្តីមកពីវេទិកាសេដ្ឋកិច្ចពិភពលោក។ នៅព្រឹកលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ កិតិយសអញ្ជើញស្រស់ស្រូបអាហារពេលព្រឹកជាមួយមន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស នៅសណ្ឋាគារ Park Hyatt Zurich ផងដែរ។ តាមកម្មវិធីនៅថ្ងៃនេះ សម្តេចតេជោ គ្រោងនឹងអញ្ជើញជួបសំណេះសំណាលបងប្អូនសហគមខ្មែរដែលរស់នៅក្នុងប្រទេសស្វីសនេះផងដែរ។

ទោះបីអញ្ជើញទៅដល់ទីណា គឺ សម្តេចតេជោ តែងតែនឹករព្ញកមកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក៏មិនដែលភ្លេចដល់បងប្អូនខ្មែរដែលបានភៀសខ្លួនមករស់នៅប្រទេសក្រៅផងដែរ។ សម្តេចតេជោ តែងតែឆ្លៀតពេលជួបសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់បងប្អូនខ្មែរយើងជានិច្ច។ សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕