កិច្ចប្រជុំផ្សព្វផ្សាយឯកសារគោលការណ៍ ការងារចាត់តាំង​ កសាងគណបក្ស និងបំពាក់បំប៉នឯកសារគោលការណ៍​អំពីតួនាទី​ ភារកិច្ច​ សិទ្ធ​រចនាសម័្ពន្ធ​ អង្គការចាត់តាំង​ និងរបៀបរបបធ្វេីការ​របស់គណៈកម្មាធិការគណបក្សក្រសួង​ ស្ថាប័ន​រាជធានី​ខេត្ត​


នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានគណៈជំនាញចំណុះគណបក្សខេត្ត សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកសមាជិកាគណៈគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក គណៈកម្មាធិការបក្សមូលដ្ឋានឃុំសង្កាត់ និងគ្រប់សាខាអនុសាខាបក្សចំណុះគណៈកម្មាធិការគណបក្សទូទាំងខេត្តកែបសរុបចំនួន ៣០៦នាក់ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយឯកសារគោលការណ៍ ការងារចាត់តាំង​ កសាងគណបក្ស​ និងបំពាក់បំប៉នឯកសារគោលការណ៍​អំពីតួនាទី​ ភារកិច្ច​ សិទ្ធ​រចនាសម័្ពន្ធ​ អង្គការចាត់តាំង​ និងរបៀបរបបធ្វេីការ​របស់គណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន​រាជធានី​ខេត្ត នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម​ សោម​ សឿន​ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​។

បន្ទាប់ពីឯកឧត្តម កែន សត្ថា សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តកែប បានរាយការណ៍ពីសមិទ្ធផលនានា ដែលគណបក្សខេត្ត បានអនុវត្ត ដូចជា ការងារសតិអារម្មណ៍នយោបាយ និងចាត់តាំងដើម្បីពង្រឹងបក្ស និងសមិទ្ធផលផ្សេងៗទៀត ចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា ដើម្បីបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន ។ ជាក់ស្តែងខេត្តកែបនៅឆ្នាំ២០១៥ ខេត្តមានអាត្រាភាពក្រីក្រ ចំនួន១៤,៣៧% តែចុះមកត្រឹម ៤,៤៣% នៅឆ្នាំ២០១៩ នេះ។ ដោយឡែកប្រាក់ចំណូលសម្រាប់ប្រជាជននៅខេត្តកែប ម្នាក់ៗ កើនពី ១,១២៩.២ ដុល្លា នៅឆ្នាំ២០១៧ មក ១,២១៧ ដុល្លា ក្នុងឆ្នាំ២០១៨ នេះ ។

ឯកឧត្តម​ សោម​ សឿន​ ប្រធានគណៈចាត់តាំងគណកម្មាធិការកណ្តាលគណបក្សបានកោតសរសើរយ៉ាងខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជាខេត្តកែប ដែលបានខិតខំ ពង្រឹងបក្សទាំងនៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានទាំងអស់ទូទាំងខេត្តកែប។

ឯកឧត្តមបានបន្ថែមទៀតថា កិច្ចប្រជុំផ្សព្វផ្សាយនេះ គឺមានគោលបំណងដើមផ្តល់ឱកាសឲ្យសមាជិកសមាជិកា បក្សទាំងអស់បានដឹងពី ឯកសារជាគោលការណ៍ ការងារចាត់តាំង​ កសាងគណបក្ស​ និងគោលការណ៍​អំពីតួនាទី​ ភារកិច្ច​ សិទ្ធ​រចនាសម័្ពន្ធ​ អង្គការចាត់តាំង​ និងរបៀបរបបធ្វេីការ​របស់គណៈកម្មាធិការគណបក្សបន្ថែមទៀត នឹងធ្វើអោយមន្រ្តីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះមូលដ្ឋានជួយដោះស្រាយបញ្ហារបស់ប្រជាជន ពង្រឹងបក្ស​ ពង្រឹងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងបន្តទៀតបន្តទៀត ។