កិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម The plenary session of the 25th ASEAN Transport Ministers Meeting in Hanoi, Viet Nam.


នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៥ និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឯកឧត្តម Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ជាប្រធានដឹកនាំកិច្ចប្រជុំ និងឯកឧត្តម Dato Abdul Mutalib Yusof រដ្ឋមន្រ្តីដឹកជញ្ជូន និងទូរគមនាគមន៍ប្រ៊ុយណេ ជាអនុប្រធានដឹកនាំកិច្ចប្រជុំ។

កិច្ចប្រជុំផ្តោតសំខាន់ការពិភាក្សាលើ៖ ក.ការពង្រឹងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ,ខ. ការពង្រឹងការដឹកជញ្ចូនពហុរូបភាពអាស៊ាន សម្រាប់អ្នកដំណើរ និងទំនិញឆ្លងកាត់ព្រំដែន , គ. ការពង្រឹងកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យប្រសើរឡើងសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន, ឃ. ជំរុញការតភ្ជាប់ និងសមាហរណកម្មការដឹកជញ្ចូនតាមផ្លូវសមុទ្រ, ង. ការពង្រឹងភាពជាដៃគូដឹកជញ្ជូនជាមួយដៃគូសន្ទនា, និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

រដ្ឋមន្រ្តីបានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗដូចខាងក្រោម៖
១. គម្រោងអាទិភាពសម្រាប់ឆ្នាំ២០២០
២. ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម (នឹងត្រូវចុះហត្ថលេខាដោយរដ្ឋជាសមាជិកអាស៊ាន)
៣. ពិធីសារអនុវត្តទី១ ស្តីពីឧបករណ៍បណ្តុះបណ្តាលសាកល្បងការហោះហើរក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកវិញ្ញាបនប័ត្រពហុនិកា។
៤.ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការដឹកជញ្ជូនពហុរូបភាព និងផែនការសកម្មភាពតំបន់ នៃកិច្ចព្រមព្រៀង, និង
៥. សេចក្តីថ្លែងការណ៍ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការដឹកជញ្ជូនពហុរូបភាព។

រដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរទស្សនៈ និងយោបល់លើវិធីឆ្ពោះទៅមុខ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា។
On 14 November 2019, following the Opening Ceremony of the 25th ASEAN Transport Ministers Meeting and Associated Dialogue Partner Meetings, H. E. Mr. SUN Chanthol, Senior Minister and Minister of Public Works and Transport of Cambodia participated in the plenary session of the 25th ASEAN Transport Ministers Meeting in Hanoi, Viet Nam.

H.E. Mr. Nguyen Van The, Minister of Transport of Viet Nam and H.E. Dato Abdul Mutalib Yusof, Minister of Transport and Infocommunications of Brunei Darussalam was the Vice-Chairman.

The areas of discussion focused on: a. Reinforcing the ASEAN Single Aviation Market, b. Strengthening ASEAN multimodal transport of goods and cross-border transport of passengers, c. Intensifying efforts to improve road safety in ASEAN,
d. Towards Greater Maritime Transport Connectivity and Integration, e. Transport cooperation with Dialogue Partners, and other related issues.

The Minsters considered and adopted the following documents:

1) Annual Priorities/Key Deliverables for 2020;
2) Protocol to Implement Eleventh Package of Commitments on Air Transport Services under ASEAN Framework Agreement on Services (to be signed by ASEAN Member States);
3) Implementing Protocol-1 (IP1): Qualification of Flight Simulation Training Devices (FSTD) of Mutual Recognition Arrangement on Flight Crew Licensing (MRA on FCL);
4) Implementation Framework of ASEAN Framework Agreement on Multimodal Transport (AFAMT) and its Regional Action Plan; and
5) Declaration on the Adoption of Implementation Framework of AFAMT.

The Minister also exchanged views on ways forward to further strengthen transport cooperation among ASEAN Member States and with Dialogue Partners.