សម្តេចតេជោ ហ៊ុន សែន កំពុងស្នាក់នៅទីក្រុង Davos ប្រទេសស្វីស


ពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងស្នាក់នៅទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។ ធាតុអាកាសនៅទីនេះគឺត្រជាក់ខ្លាំង (-16) ។ ក្នុងពេលបីថ្ងៃនេះគឺសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងមានការរវល់ច្រើននៅក្នុងកិច្ចប្រជុំ រួមទាំងជំនួបទ្វេភាគីជាមួយប្រមុខដឹកនាំប្រទេសមួយចំនួន ជាពិសេសគឺក្នុងការត្រៀមរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។