ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០១៩


អនុវត្តតាមផែនការកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចំនួន ៣៦រូប ដើម្បីរៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងកាន់ថើ និងខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្នុងទម្រង់រូបភាពចំនួន ០២គឺ ការសម្តែងសិល្បៈរបស់សិល្បករ-សិល្បការិនីកម្ពុជា និងការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ”កម្ពុជា-ព្រះរាជាណាចក្រនៃវប្បធម៌”។ នាឱកាសនោះ លោកជំទាវប្រធានគណៈប្រតិភូ ក៏មានជំនួបសម្តែងការគួរសមនិងសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់របស់វៀតណាមផងដែរ ដែលក្នុងនោះរួមមាន៖
១. ឯកឧត្តម Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម
២. ឯកឧត្តម លេ វ៉ាំងនឹង អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្តអានយ៉ាង
៣. លោក យឿង តឹនហៀន អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកាន់ថើ៕