សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីការបើកឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី មូលនិធិហិរញវត្ថុរួមគ្នា


នៅព្រឹកថ្ងៃទី ១៨មករា នៅមុនពិធីបើកវេទិកាសេដ្ឋកិច្ចពិភព លោក ប្រចាំឆ្នាំ២០១៧ លើកទី៤៧ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីការបើកឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី មូលនិធិហិរញវត្ថុរួមគ្នា។
ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសដំបូងគេ នៅក្នុងកម្មវិធីមូលនិធិហិរញវត្ថុរួមគ្នា ដែលត្រូវបានបង្កើតឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស។ ខ្លឹមសារទាំងស្រុងគឺបានផ្សាយផ្ទាល់កាលពីព្រឹកមិញនេះ។

នៅព្រឹកមិញនេះ ឯឧ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះហត្ថលេខាលើឯកសារ ស្តីពីការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធី មូលនិធិហិរញ្ញវត្ថុរួមគ្នា ដែលមានសារៈសំខាន់បំផុតសំរាប់ព្រះរា ជាណាចក្រកម្ពុជាក្នុងការជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន៕