បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយសប្តាហ៍នៅលើទឹកដីនៃសាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ រួចមក នៅវេលាម៉ោង៦.៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រធានគណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តមបណ្ឌិត ស៊ីងថង សឹង្ហាបញ្ញា ប្រធានស្តីទីគណៈគ្រប់គ្រងសារមន្ទីរ កៃសន ភុំវិហាន បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសារមន្ទីរនិង វប្បធម៌សម្រាប់ឆ្នាំបន្តទៀត។
ពិធីចុះហត្ថលេខាលើកំណត់ ហេតុ ស្តីពី កិច្ចសហប្រតិបត្តិការ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជា ណាចក្រកម្ពុជា ជាមួយគណៈគ្រប់គ្រងសារមន្ទីរ កៃសនភុំវិហាន នៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិត្យឡាវ
