ពិធី​ប្រគល់​វិញ្ញាបនបត្រ​​សិស្ស​បញ្ចប់​ការ​សិក្សា នៃ​វិទ្យាស្ថាន CAM-ASEAN


រាជធានី​ភ្នំពេញ៖ យុវជន-និស្សិត​ជ័យ​លាភី​នៃ​វិទ្យាស្ថាន CAM-ASEAN ជំនាន់​ទី​២ បាន​បញ្ចប់​វគ្គ​សិក្សា​កម្មវិធី​ភាសា​ចិន និង​ភាសា​អង់គ្លេស តាម Cambridge ESOL Certificates ដែល​ការ​បណ្ដុះបណ្ដាល បាន​រៀបចំ​ឡើង​ដោយ​ប្រើប្រាស់ E-Learning Platforms រួម​ជា​មួយ​ការ​សិក្សា​ក្នុង​ថ្នាក់ ការ​អប់រំ​ដោយ​ប្រព័ន្ធ​ឧទ្ទេស និង​ការ​អនុវត្ត​ដោយ​ផ្ទាល់។

ពិធី​ប្រគល់​វិញ្ញាបនបត្រ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា៕

២២ ធ្នូ ២០១៩ | មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ