លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រាសាទព្រះនរាយ៍ (លោកតាធម្មរាជ) ត្រូវបានកសាងឡើងក្នុងទឹកដីខេត្តកំពង់ស្ពឺ


លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបក្នុងពិធីសម្ពោធឆ្លងប្រាសាទព្រះនរាយ៍ (លោកតាធម្មរាជ) នៅខេត្តកំពង់ស្ពឺ
ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីផងដែរ។លោកជំទាវ បានបន្តទៀតថា ពិធីសម្ពោធឆ្លងប្រាសាទព្រះនរាយ៍ (លោកតា​ធម្មរាជ) ដែលបានចំណាយថវិការសាងសង់អស់ ១៥ម៉ឺនដុល្លារក្រោមការឧបត្ថម្ភរបស់ ព្រះតបសីលោ ហៀក ឡឹង ព្រះគ្រូចៅអធិការវត្តព្រះពោធិសត្វគិរីរម្យនាពេលនេះ គឺស្របពេលដែលប្រជាជនកម្ពុជាកំពុងរីករាយ អបអរសាទរប្រារព្ធខួបលើកទី ៤១ នៃថ្ងៃជ័យជំនះ ៧មករា និងការរស់នៅយ៉ាងសុខុដុមរមនាក្រោមពន្លឺនៃសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះ អំពាវនាវដល់បងប្អូនជន​រួមជាតិ៖

(១) ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នា​ថែរក្សា​នូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់​វង្ស​សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ។

(២) មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេ​វាសាធារណៈឱ្យបាន​ល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

(៣) ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមថែរក្សា​ភូមិ-ឃុំមានសុវត្ថិភាព និងអប់រំកូនចៅឲ្យជៀសផុតពីគ្រឿងញៀន ចំណុចនេះ ជាពិសេស មេប៉ុស្តិ៍នគរបាល និងមេឃុំ ត្រូវពង្រឹងនូវការទទួលខុសត្រូវបន្ថែមទៀត ។

(៤) សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវសេព​គ្រឿងស្រវឹងពេលបើកបរនោះទេ ត្រូវបើកបរដោយចេះគោរព និងអធ្យាស្រ័យគ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

(៥) ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើងជាយថាហេតុ ក្នុងពេលដែលបងប្អូនទាំងអស់គ្នាអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នាពេលខាងមុខ។

សូម អរគុណសន្តិភាព ដែលជាឱកាសពេជ្រដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ​បានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍​ដូចសព្វថ្ងៃនេះ។