រាជធានីភ្នំពេញ, ថ្ងៃសៅរ៏ ទី ២១ មករា ២០១៧ខួប ៤ឆ្នាំ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
សូមអរគុណបងប្អូនសមាជិកសមាជិការបស់TYDAទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជាមួយសកម្មភាពមនុស្សធម៌របស់សមាគម ដែលបានធ្វើអោយសមាគមអាចសម្រេចបាននូវស្នាដៃជាច្រើនក្នុងការចុះជួយប្រជាពលរដ្ឋបានជាង ១៧ម៉ឺននាក់ និងអោយគ្រួសារ TYDA មានកម្លាំងកាន់តែខ្លាំង ជាមួយនឹងសមាជិកជិត ៤៥០០នាក់ ដើម្បីរួមសាមគ្គីគ្នាបន្តជួយដល់ប្រជាជនយើង។