នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម​ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល​ បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលខ្វះទឹកចំនួន ១១៥ហិកតា


នៅ​ថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹង​ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម​ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល​ បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលខ្វះទឹកចំនួន ១១៥ហិកតា នៅភូមិពាមជីនិច ឃុំកំពង់លួង ស្រុកពញាឮ ដោយប្រើប្រាស់ម៉ាស៊ីនអន្តរាគមន៍ កម្លាំង ៦៥សេះ ចំនួន ០១គ្រឿង យកប្រភពទឹកពីទន្លេសាប ។
បន្ទាប់មកបន្តដំណើរទៅពិនិត្យស្ថានភាពស្រូវ ដែលបានសង្គ្រោះរួច និងកំពុងបន្តអន្តរាគមន៍លេីផ្ទៃដីសរុប ៦៤៨ហិកតា នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយប្រេីប្រាស់ម៉ាស៊ីនអន្តរាគមន៍ចំនួន ០៥គ្រឿង កម្លាំង ៦៥សេះ ចំនួន ០៤គ្រឿង​ និងស្ថានីយ៍បូមទឹកសម្តេច ហ៊ុន សែន ទី២០ ចំនួន​ ០១គ្រឿង យកប្រភពទឹកពីព្រែកដងកូម ព្រែកកោះចិន និងទន្លេសាប ៕