មាឃបូជាឆ្នាំនេះ ប្រារព្វធ្វើឡើង នៅភ្នំព្រះរាជទ្រព្យ (ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ) ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន


ភ្នំពេញៈ ជារៀរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្វពិធីបុណ្យបែបព្រះពុទ្ធសាសនាមិនដែលអាក់ខានឡើយ ។ ដោយឡែកសំរាប់ឆ្នាំនេះ បុណ្យមាឃបូជា បានធ្វើឡើងនៅក្នុងបរិវេណព្រះមហាសក្យមុនីចេតីយ៍ ភ្នំព្រះរាជទ្រព្យ ឬភ្នំឥដ្ឋរឹស្ស ( ភ្នំឧត្តុង្គ ) ស្រុកពញ្ញាឮ ខេត្តកណ្តាល ដូចជារៀងរាល់ឆ្នាំកន្លងទៅនោះដែរ ។

បុណ្យមាឃបូជាឆ្នាំនេះ បានធ្វើឡើងចំថ្ងៃសៅរ៍ ១៥កើត ខែមាឃ ត្រូវនឹងឆ្នាំកុរ ឯកស័ក ពសគរាជ ២៥៦៣ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជាកិត្តិយស ឲ្យចូលរួមជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ។

បើតាមឯកសារពុទ្ធប្រវត្តិបានឲ្យដឹងថាៈ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។

ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។

នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ មាន​ឈ្មោះ​ជា​ភាសាបាលី​ថា “ឱវាទ​បាដិមោក្ខ” ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ ។

ឯកសារប្រវត្តិដដែលនេះបានឲ្យដឹងទៀតថាៈ នេះគោល​បំណង​របស់​ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​ សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា “សន្តិ “ដែល​ប្រែ​ថា” សេច​ក្តី​ស្ងប់ ” ។ គោលដៅ សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ ហើយក៏​មិន​អាច​កើតឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ ។ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ: ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។

បើតាមការឲ្យដឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បញ្ជាក់ថា មាឃបូជា ឆ្នាំនេះ មានព្រះសង្ឃចំនួនជាង៣០០អង្គ និងដូនជី តាជី ជាង២០០នាក់ ដើម្បីទទួលបាននូវការបំពេញកុសលពីប្រាជាពុទ្ធបរិស័ទមកពីគ្រប់ទឹសទី ទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របពេលដែលប្រជាជនដែលជាអ្នកកាន់ព្រះពុទ្ធសាសនានៅលើសកលលោក ប្រាក្នុងថ្ងៃតែមួយដូចគ្នា ។

សូមបញ្ជាក់ថាៈ នៅកនុងឱកាសនៃពិធីបុណ្យនេះ ឯកឧត្តម ជួន កុល និងលោកជំទាវ ម៉ីទិដ្ឋា អគ្គនាយក្រុមហ៊នម៉ែន សារុន មានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភមីយើង៤០០កេះ ខណៈដែលសប្បុរសជនជាច្រើនរូបទៀត បានមគ្គផលតាមទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួមនដើម្បីតំកល់ទុកក្នុងព្រះពុទ្ធសាសនា ។