សិក្ខាសាលាស្តីពីការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ


សិក្ខាសាលាស្តីពីការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ បានប្រារព្វបើកនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ លោកស្រី Inguna Dobrajaប្រធានគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជានៃធនាគារពិភពលោក លោក លោកស្រី ជាតំណាងដៃគូអភិវឌ្ឍន៍ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។