ឯកឧត្តម សុខ ឥសាន៖ អ្នកដែលតិៈដៀលសម្តេចតេជោ សែន ជាបណ្ឌិតអត់សាលា ចួរធ្វើការប្រៀបធៀប ការដឹកនាំលោកបណ្ឌិតដែលទទួលបានសិក្សានៅបារាំង ខុសគ្នាយ៉ាងម៉េច


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ អោយដឹងថា មានជនអគតិមួយចំនួន បានប្រមាថ សម្តេចរេជោ ហ៊ុន សែនថា ជាបណ្ឌិតអត់សាលា ។ តើបណ្ឌិតអត់សាលា មានគុណសម្បត្តិអី្វខ្លះ មានអត្ថន័យយ៉ាងណាចំពោះប្រទេសជាតិ និង ប្រជាជនកម្ពុជា ?

ឯកឧត្តម បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានឆ្លងកាត់ការសិក្សានៅមធ្យមសិក្សាក្នុវ់ងវត្តនាគវន្ត ។ប៉ុន្តែ សម្តេចបានបោះបង់ចោលការសិក្សានៅកណ្តាលទី បន្ទាប់ពីមានការអំពាវនាវពីសម្តេច ព្រះនរោត្តម សីហនុ សម្តេចឪ សម្តេចតា យើង បន្ទាប់ពីលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ ព្រះអង្គចេញពីតំណែង ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ប្រកបដោយស្មារតីស្នេហាជាតិ ស្រទ្បាញ់ប្រជាជន សម្តេចតេជោបានធ្វើពលីកម្មគ្រប់បែបយ៉ាង តស៊ូពុះពារគ្រប់ឧបសគ្គរហូតរំដោះប្រទេសជាតិរួចផុតពីរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ ណុល ហើយឆ្លងកាត់តស៊ូរើបំរះពីរបបប្រល័យពូជសាសន៏ ប៉ុល ពត សម្តេចបានចូលរួមបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយរួមសាមគ្គីជាមួយកងទ័ពស្ម័គ្រចុត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ ប៉ុលពត រំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះមរណៈ ហើយ ដឹកនាំប្រទេសពីបាតដៃទទេរ រហូតជាតិបានរស់ទ្បើងវិញ រីកចំរើន រឹងដៃរឹងជើង ជាបណ្តើរៗ  នាំមកនូវសន្តិភាពជូនប្រទេសជាតិទាំងស្រុង អភិវឌ្ឈន៏រីកចំរើនគ្រប់វិស័យដូចសព្វថ្ងៃ ។

ឯកឧត្តម បន្តថា សមទ្ធិផល និងមនុញផលដែលបានមកនេះ គឺកើតឡើងពីពល្លីកម្មគ្មានព្រំដែនរបស់សម្តេចតេជោយ៉ាងពិតប្រាកដ ។ផ្ទុយទៅវិញ  ប៉ុល ពត អៀង សារី នួន ជា ខៀវ សំផន សុទ្ធតែជាបញាវន្ត រៀននៅស្រុកបារាំងនិថៃ ដូចនួន ជា ជាអាចារ្យ ៨ ប្រយោគនៅថៃ ហេតុអីបានជាដឹកនាំប្រទេស តែជាង ៣ ឆ្នាំប៉ុណ្ណោះ ប្រទេសជាតិវិនាស អន្តរាយខ្ទេចខ្ទីគ្មានសល់ ហើយប្រជាជនត្រូវបានកាប់សម្លាប់អស់រាប់លាននាក់ ។ នេះហើយ ជាលទ្ធផលចេញមកពីបណ្ឌិត មានសាលា ។ ដូច្នេះ បើប្រៀបធៀបរវាង សម្តេចតេជោ ហ៊ុន សែន ដែលជាក្មេងវត្ត និង មេដឹកនាំខ្មែរក្រហមប៉ុលពត តើប្រជាជនគួរត្រូវជ្រើសរើសយកមួយណា? យកអ្នកបណ្ឌិតអត់សាលា ប្ញុ យកបណ្ឌិតមានសាលា ? ប្រៀបធៀបបែបនេះ ប្រជាជនកម្ពុជា ពិតជាជ្រើសរើសយក បណ្ឌិតអត់សាលា យ៉ាងដូច សម្តេចតេជោ ហ៊ុន សែនយ៉ាងពិតប្រាកដ ហើយពិតជាទ់ាត់ចោលបណ្ឌិតមានសាលា ដែលគ្មានឧត្តមគតិ និងស្មារតីស្នេហាជាតិ ជាមិនខាន ។ ដូច្នេះ សាកលវិទ្យាល័យស៊កបោនប្រទេសបារាំង មិនស្មើ សាកលវិទ្យល័យនាគវន្ត័ ប្រទេសកម្ពុជា ទ្បើយ ។