ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបេសកកម្មរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)ដើម្បីពិនិត្យ និងសម្រេចលើគម្រោងសិក្សាវាយតម្លៃពីភាពងាយ រងគ្រោះ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៃគម្រោងការអភិវឌ្ឍដោយចីរភាពនៃទីក្រុងប្រទេសកម្ពុជា


ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការ ក្រសួង ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូបេសកកម្មរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ដោយមានការ ចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង អង្គភាពបច្ចេកទេសក្រោមឱវាទក្រសួង ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផងដែរ។

ជំនួបពិភាក្សាការងារនេះមានគោលបំណងពិនិត្យសម្រេចលើគម្រោងសិក្សាវាយតម្លៃពីភាពងាយរងគ្រោះ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៃគម្រោងការអភិវឌ្ឍដោយចីរភាពនៃទីក្រុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារសំខាន់នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅបណ្តា រាជធានី-ខេត្តអាទិភាពមួយចំនួនរួមមាន៖ បាត់ដំបង កំពត ក្រចេះ និងឆ្លូង ដោយផ្តោតជាសំខាន់លើគុណភាពជាចម្បង ដើម្បីទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម និងទេសចរណ៍ប្រកបដោយ ចីរភាព ជាពិសេសដើម្បីឱ្យកម្ពុជាអាចសម្របខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុបានតែប្រសើរ ឡើង៕