រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសតែងតាំងព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង, ឯកឧត្តម អ៊ិត សុធា ជំនួស ឯកឧត្តម យូ ទិត្យវឌ្ឍនៈ ផ្លាស់ទៅជាអគ្គព្រះរាជអាជា្ញរងសាលាឧទ្ធរណ៍តំបន់ខេត្តព្រះសីហនុ


(កំពង់ធំ)៖ រសៀលថ្ងៃសុក្រទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ចើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ឯកឧត្តម អ៊ិត សុធា ត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងជំនួស ឯកឧត្តម យូ ទិត្យវឌ្ឍនៈ ដែលផ្លាស់ទៅកាន់ជាអគ្គព្រះរាជអាជា្ញរងសាលាឧទ្ធរណ៍តំបន់ខេត្តព្រះសីហនុ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូអមដំណើរកងកម្លាំងមន្ត្រីរាជការប្រមាណ ៣០០នាក់ផងដែរ៕