សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសកម្ពុជាបានត្រៀមជាស្រេចសម្រាប់សង្គ្រោះសេដ្ឋកិច្ចជាតិ ដែលអាចរងមកពីផលប៉ះនៃឥទ្ធិពលជំងឺកូរ៉ូណា Covid-19


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានត្រៀមជាស្រេចសម្រាប់សង្គ្រោះសេដ្ឋកិច្ចជាតិ ដែលអាចរងមកពីផលប៉ះនៃឥទ្ធិពលជំងឺ កូរ៉ូណា Covid-19 ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕