ឯកឧត្ដម ជា សុផារ៉ា អញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់


នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ ជូនក្រុមហ៊ុនសំណង់ ក្រុមហ៊ុនសិក្សាគម្រោង ប្ង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ។