ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ចុះសាកសួរសុខទុក្ខ សំណេះសំណាល ជាការលើកទឹកចិត្តដល់ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សសង្កាត់ទាំង៤ ក្នុងខណ្ឌប្ញស្សីកែវ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជា នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ នឹង ជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួ
យមូលដ្ឋានខណ្ឌប្ញស្សីកែវ រួមជាមួយក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល ជាការលើកទឹកចិត្តដល់ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សសង្កាត់ទាំង៤ ក្នុងខណ្ឌប្ញស្សីកែវ(សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២,សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ទួលសង្កែទី២) ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តល់អនុសាសន៍ចង្អុលបង្ហាញលើកិច្ចការពិសេសៗមួយចំនួនមានដូចជា៖

-ខិតខំប្រឹងប្រែងបន្តទៀតលើការងារ ភូមិ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ និងរួមគ្នាលប់បំបាត់អោយអស់នូវបញ្ហាគ្រឿងញៀនខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវទាំងមូល ។

-ជម្រុញការងារបច្ចុប្បន្នភាព និងការប្រកាស បញ្ចូលសមាជិក សមាជិកាគណបក្សថ្មីអោយបាន រលូន ទាន់ផែនការតាមថ្នាក់លើដាក់ជូន ។

-ខិតខំជួយសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរងាយស្រួលជូនប្រជាពលរដ្ឋក្នុងការធ្វើតំណើរ កុំអោយមានការការកកស្ទះនៅក្នុងមូលដ្ឋាន។

-ពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន ពិភាក្សាជាមួយក្រុមការងារគណបក្សដើម្បីជួយ ដោះស្រាយ លើបញ្ហារៀបចំអោយមាន ទីស្នាក់ការគណបក្សអោយបានល្អប្រចាំក្នុងមូលដ្ឋានបក្សសង្កាត់និមួយៗ និងបានឧបត្ថម្តថវិការនិងសម្ភារះមួយចំនួនផងដែរ។