នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បាននាំយកគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធស្រោចស្រពទំនប់ឫស្សីព្រះ ស្ថិតក្នុងឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ប្រព័ន្ធស្រោចស្រពទំនប់ឫស្សីព្រះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ៩៣៧ ហិកតា ៕