ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ អំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅកូរ៉េ អនុវត្តការណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាព


(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ចេញសេចក្តីជូនដំណឹងបន្ថែម ដោយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ឲ្យបន្តចូលរួមអនុវត្តបទបញ្ជា និងការណែនាំជាបន្តបន្ទាប់ពីវិធីបង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ របស់រដ្ឋាភិបាលកូរ៉េ និង ការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធិភាព។

សេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ តាមដានព័ត៌មាននៃវឌ្ឍនភាពនៃស្ថានភាពជំងឺកូវីដ១៩ នៅសាធារណរដ្ឋកូរ៉េជាប្រចាំ តាមរយៈគេហទំព័រមួយចំនួនរបស់រដ្ឋាភិបាលកូរ៉េ។

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ស្ថានទូតកូរ៉េទាំងស្រុង៖