ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះធ្វើប្រព័ន្ធស្រោចស្រពទំនប់រលំពោធិ៍


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះធ្វើការកែលំអឡើងវិញនូវប្រព័ន្ធស្រោចស្រពទំនប់រលំពោធិ៍ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ប្រព័ន្ធស្រោចស្រពរលំពោធិ៍ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ៣៥០ ហិកតា និងស្រូវវស្សា ចំនួន ៧១៥ ហិកតា ៕