សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យផ្អាកការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំអង្ករក្រអូប ចាប់ពីថ្ងៃទី០៥ ខែមេសាតទៅ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនូវបទបញ្ជាឲ្យផ្អាកការនាំចេញអង្ករស និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រអូប ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស។