លោកជំទាវ សុី វណ្ណថា បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីត១៩


នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនាឆ្នាំ២០២០ លោកជំទាវ សុី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីត១៩ ជូនដល់ប្រជាពលរដ្ឋចំនួន ២ឃុំ គឺឃុំសណ្តែក និងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកជំទាវ ស៊ី វណ្ណថា បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ដែលមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ស្ករស១គីឡូក្រាម អំបិលអ៊ីយូដមួយកញ្ចប់ សាប៊ូ១កញ្ចប់ ថវិកាចំនួន៣០.០០០រៀល។ ព្រមទាំងផ្តល់ជូនឃុំទាំង២ ក្នុងមួយឃុំៗទទួលបានក្រមា១០០ ទឹកអាកុលលាងដៃចំនួន២០លីត្រ ម៉ាស ក្រមា១០០ សាប៊ូ១០កញ្ចប់ សាប៊ូដុំ៥០ដុំ និងថវិកាចំនួន៣០០.០០០រៀល។ ជូនដល់សាលាស្រុកបាធាយទឹកអាកុលលាងដៃចំនួន២០លីត្រ ម៉ាស ក្រមា២០០ រួមនិងថវិកាចំនួន៥០០.០០០រៀលផងដែរ៕