ឯកឧត្តម ផៃ ស៊ីផាន៖ រាជរដ្ឋាភិបាលកម្ពុជា មិនធ្វើអ្វីផ្ទុយពីធម្មនុញ្ញអាស៊ាន


ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី  បានបញ្ជាក់​ថា កម្ពុជា នឹង​មិន​ធ្វើ​ផ្ទុយ​ពី​ធម្មនុញ្ញ​អាស៊ាន ដែល​ចែង​ពី​ការ​មិន​លូក​ដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជា​សមាជិក។

ឯកឧត្តម បានបន្ថែម​ថា ទំនាស់​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា និង​ថៃ ក៏​អាស៊ាន​មិន​បាន​លូក​ដៃ​ដែរ ដូច្នេះ បញ្ហា​រ៉ូហ៊ីងយ៉ា គួរ​ត្រូវ​ដោះស្រាយ​ដោយ​យន្តការ​តុលាការ​អន្តរជាតិ ឬ​តាម​រយៈ​អង្គការ​សហប្រជាជាតិ។