មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បើកការប្រជុំក្រុមកសិករដាំបន្លែដែលស្រោចស្រពដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក


ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានប្រជុំក្រុមកសិករដាំបន្លែដែលស្រោចស្រពដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក នៅភូមិត្រពាំងចក និងភូមិគល់គម ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងឱកាសនោះបានណែនាំដល់កសិករអោយយកចិត្តទុកដាក់ដាំដំណាំដែលទីផ្សារអាឡឺម៉ង់ត្រូវការ និងទីផ្សារក្នុងខេត្ត។ ជាលទ្ធផលសហគមន៍កសិកម្មត្រពាំងចក បានប្រមូលទិញលក់ជូនទីផ្សារអាឡឺម៉ង់ និងផ្សារក្នុងខេត្តជាមធ្យម ២០០គ.ក ក្នុងមួយថ្ងៃ និងធ្វើការផ្សព្វផ្សាយបច្ចេកទេសដាំបន្លែដល់កសិករផ្សេងទៀត អោយពង្រីកការដាំដុះ បន្លែសុវត្ថភាព ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ។