មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងចុះជួយប្រជាកសិករជួបនូវការខ្វះខាតទឹកដំណាំស្រូវប្រាំង


ដំណាំស្រូវប្រាំងដែលបានដាំដុះលើកទី ២ និងកំពុងជួបនូវការខ្វះខាតទឹក ប្រមាណ ១៥២ ហិកតា របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងឃុំសំយ៉ោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង អន្តរាគមន៍សង្គ្រោះ ។ ការងារអន្តរាគមន៍នេះ ក្រុមការងាររបស់មន្ទីរ បានប្រើប្រាស់គ្រឿងចក្រ Excavator ចំនួន ០១ គ្រឿង ចុះកាយប្រឡាយ ០១ ខ្សែ ប្រវែង ២.០០០ ម៉ែត្រ ដើម្បីនាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម ទៅកាន់ភូមិសាស្ត្រខាងលើជូនបងប្អូនប្រជាកសិករ សម្រាប់ស្រោចស្រពដំណាំស្រូវដែលកំពុងត្រូវការទឹកទាំងនោះ ៕