ពិធីបើកវគ្គបណ្ដុះបណ្ដាលគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារាជធានីភ្នំពេញ


ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារាជធានីភ្នំពេញនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជននិងកីឡា។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺសំដៅពង្រឹងគុណភាពនិងសមត្ថភាពធនធានមន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសាលាភូមិន្ទរដ្ឋបាល លើការងារដឹកនាំ គ្រប់គ្រង និងអភិបាលអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល ដែលជាកិច្ចគាំទ្រដល់ការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ។