ការចុះត្រួតពិនិត្យផ្ទាល់ពីវឌ្ឍនភាព នៃការសាងសង់ប្រឡាយបង្ហូរទឹកកខ្វក់ទីមួយ នៅក្រុងតាខ្មៅ ដោយឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល


ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ ការតបណ្ដាញលូ និងការស្ដារប្រឡាយទីមួយ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ការចុះពិនិត្យនេះគឺដើម្បីតាមដានពិនិត្យមើលជាក់ស្តែងពីបច្ចេកទេស និងវឌ្ឍនភាពនៃការសាងសង់ប្រឡាយបង្ហូរទឹកទី១ ដែលមានប្រវែង១៤០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបច្ចុប្បន្ននេះសម្រេចបាន៨៨% ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅចុងខែមេសា ឆ្នាំ២០២០ នេះ។

ប្រឡាយបង្ហូរទឹកកខ្វក់ទីមួយនេះ នឹងចូលរួមចំណែកក្នុងការបង្កើននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជុំវិញ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ ក៏ដូចជាអភិវឌ្ឍតំបន់នេះឲ្យបានរីកចម្រើន សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត ៕