លោកជំទាវ តោ ពិឡា អញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋជួបការលំបាក និងទីទ័លក្រ ចំនួន ៣០គ្រួសារ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម


ថ្ងៃសៅរ៍៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ បានអញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋជួបការលំបាក និងទីទ័លក្រ ចំនួន ៣០គ្រួសារ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
 
ដោយទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន ឃុំបឹងណាយ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដើម្បីធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក និងទីទ័លក្រ សរុបចំនួន ៣០គ្រួសារ មកពីភូមិចំនួន ១៥ ដែលមានជីវភាពខ្វះខាត ស្ថិត ក្នុង ឃុំបឹងណាយស្រុក ព្រៃឈរ ក្នុងនោះអំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ២០ kg, សៀង ផ្អែម ២ដប់,ឆៃពៅ ផ្អែម ១កញ្ចប់, ,សាប៊ូដុំ២ដុំ, និងសាប៊ូលាងចាន ១ដប បន្ទាប់មកលោកជំទាវបានប្រគេន សម្ភារៈមួយចំនួនជូនដល់ព្រះចៅអធិការវត្ត ចំនួន០៤វត្ត រួមមាន វត្ត កុមារាជ វត្ត បឹងណាយ វត្តទួលស្រឡៅ និងវត្តស្រោងស្រឡៅ ក្នុងមួយៗទទួលបាន បច្ច័យ ១០ម៉ឺន អង្ករ២០ kg, សាច់ក្រក១០គីឡូ សៀងផ្អែម២ ដប់,ឆៃពៅ ផ្អែម ១កញ្ចប់, ,សាប៊ូដុំ២ដុំ, និងសាប៊ូលាងដៃ ១ដប។
 
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ បានពាំនាំប្រសាសន៍ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះដែរជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខសវត្ថិភាព រស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។
 
លោកជំទាវមានប្រសាសន៍បន្តទៀតថា ដោយសារតែបញ្ហាជំងឺរលាកសួតប្រភេទថ្មី Covid-19 នេះ បានធ្វើឲ្យសាកលលោក កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយឡែកព្រះរាជាណាចក្រកម្ពុជារបស់យើង ក៏បានប្រឈមនឹងវិបត្តិនេះផងដែរ ។ការរងផលវិបត្តិនេះបានធ្វើអោយសេដ្ឋកិច្ចរបស់យើងកំពុងរាំងស្ទះ ដែលជាបញ្ហាយ៉ាងសំខាន់ដែលធ្វើអោយជះឥទ្ធិពលដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបនាថ្ងៃនេះ លោកជំទាវផ្ទាល់បាននាំយកអោយជាគ្រឿងឧបភោគបរិភោគ សម្រាប់យកមកចែកជូនប្រជាពលរដ្ឋក្រីក្រដើម្បីដោះគ្រាលំបាកបានមួយរយះផងដែរ ។
លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំបឹងណាយ ត្រូវចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-19 នៅជាមួយរាជរដ្ឋាភិបាល ដោយធ្វើតាមការនែនាំរបស់ ក្រសួងសុខាភិបាល ។ ជាពិសេសបច្ចុប្បន្ននេះមានបងប្អូនពលករខ្មែរដែលមកពីធ្វើការនៅក្រៅប្រទេស បានមកលេងបងប្អូន ត្រូវនែនាំពួកគាត់អោយ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ប្រសិនបើមានអាការៈអ្វីចំពោះសុខភាពត្រូវរាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋានដើម្បីយកពួកគាត់ទៅពិនិត្យសុខភាព ថាតើមានផ្ទុះមេរោគកូវីត-19នេះរឺក៏អត់។ ដោយនេះជាការចូលរួមទប់ស្កាត់កុំឲ្យមានការរីករាលដាលនេះជំងឺនេះ។