ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ផ្ញើសារថ្វាយពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ, ព្រះមហាក្សត្រ, សម្តេចម៉ែ, សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ និងជូនពរជនរួមជាតិក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើសារថ្វាយពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ, ព្រះមហាក្សត្រ, សម្តេចម៉ែ, សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ និងជូនពរជនរួមជាតិទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងក្នុងសារថ្វាយ និងជូនពរនេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ អបអរសាទរទិវាដ៏វិសេសវិសាលនេះ ជាមួយនឹងប្រជាជាតិយើងទាំងមូល ក្នុងក្តីសង្ឈឹមជឿជាក់ លើគោលដៅនៃការកសាងព្រះរាជាណាចក្រកម្ពុជា ជានីតិរដ្ឋរីកចម្រើនសម្បូរសប្បាយ ក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងវិបុលភាព ដូជអារ្យប្រទេសនានា ក្នុងតំបន់ និងសកលលោក»

សូមបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ.ស ២០២០ នឹងត្រូវចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ម៉ោង៨៖៤៨នាទីយប់។ ទេវតាឆ្នាំថ្មីនេះ ព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិកា ទ្រង់អម្ពរពណ៌ «លឿង» លម្អនៅព្រះកាណ៌ ដោយផ្កា «អង្គារបុស្ស» អភរណៈ «កែវមុក្តា» ភក្សាហារទ្រង់ «តេលំ» ព្រះហស្ដស្ដាំទ្រង់ «ព្រះខន្ធ» ព្រហស្ដឆ្វេងទ្រង់ «ឈើច្រត់» ទ្រង់អង្គុយបើកពញរះនេត្ររំពៃលើខ្នង «ព្យាគ្ឃៈ» (ស្តេចខ្លា) ជាពហនៈ៕

ខាងក្រោមនេះ ជាសារថ្វាយពរ និងជូនពរ របស់សម្តេចប្រមុខរដ្ឋស្តីទី៖