ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម អ៉ឹង គឹមលាង បានដឹកនាំក្រុមការងារខេត្ត និងយុវជនចុះចែកអំណោយស្បៀង ជូនដល់ប្រជាពលរដ្ឋពីរភូមិ ចំនួន៥៥គ្រួសារ


នៅព្រឹកថ្ងៃពុធ១រោចខែចេត្រឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ត្រូវនឹងទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ឹង គឹមលាង មកអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឲ្យឯកឧត្តបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារខេត្ត និងយុវជនចុះចែកអំណោយស្បៀង ជូនដល់ប្រជាពលរដ្ឋពីរភូមិ ចំនួន៥៥គ្រួសារ ។

ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ប្រជាពលរដ្ឋចាស់ជរា ពិការភាព ក្នុងខេត្តពោធិ៍សាត់តែងតែទទួលបាននូវការឧត្ថម្ភជាស្បៀងអាហារតក់ៗដូចភ្លៀងរលឹមមិនដាច់គ្រាប់ជារៀងរាល់ថ្ងៃ ។ ព្រោះឯកឧត្តមតែងចាត់ប្រជាពលរដ្ឋក្នុងខេត្តជាគ្រួសារតែមួយ និងសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុករបស់ឯកឧត្តម ៕