អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ចុះពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជ័យសែន និងសួរសុខទុក្ខក្រុមគ្រូពេទ្យមណ្ឌលសុខភាពពើក


ព្រះវិហារ៖ សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ រួមជាមួយក្រុមការងារបានចុះសាកសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពស្អាង ពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នឹងបន្តសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពពើក ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូន កងកម្លាំង និងក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញ ការងារជូនប្រជាពលរដ្ឋនាពេលនេះ ។ ក្នុងនោះដែរឯកឧត្តមប្រធានក៏បានផ្តាំផ្ញើ សូមអោយខិតខំថែរក្សាសុខភាព និងធ្វើយ៉ាងណាជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះអោយបានទាន់ពេលវេលា ។

សម្ភារៈផ្តល់ជូនរួមមាន៖មី ៣កេស ត្រីខ ២យួរ ទឹកស៊ីអ៉ីវ ១យួរ សាច់ក្រក ២គីឡូ អាកុល ៥លីត្រ ម៉ាស ១ប្រអប់ និងថវិការដ្ឋបាលខេត្តចំនួន ៥០០,០០០រៀល។

រដ្ឋបាលខេត្តបានឧបត្ថម្ភកងកម្លាំង ប្រជាការពារ ប្រជាពលរដ្ឋ បុគ្កលិកពេទ្យ អ្នកជំងឺសម្រាកព្យាបាល សរុបចំនួន ១៩៧នាក់ ម្នាក់ៗ ថវិកាចំនួន ២០,០០០រៀល និងក្រមា១ ។