ឯកឧត្ដម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ​ ផ្ដល់​អំណោយ​ជា​ទឹកបរិសុទ្ធ​៥០០​ កេស​ ជូន​ដល់​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​


​កំពង់ស្ពឺ​៖​ នា​ព្រឹក​ថៃ្ង​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដ​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​គណៈ​ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ បាន​ទទួល​ទឹកបរិសុទ្ធ​ PROVIDA​ ចំនួន​៥០០​កេស​ ជា​អំណោយ​ដ៏​ថៃ្ល​ថ្លា​ របស់​ឯកឧត្ដម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្ដ្រ​ មណ្ឌល​កំពង់ស្ពឺ​ តាម​រយៈ​តំណាង​ក្រុមការងារ​ ឯកឧត្ដម​ផ្ទាល់​យក​មក​ប្រគល់​ជូន​ដល់​កងកម្លាំង​ ដើម្បី​ប្រើប្រាស់​តាម​តំរូវការ​ជាក់ស្ដែង​ក្នុង​កិច្ច​ប្រតិបត្ដិការ​ប្រចាំ​ថៃ្ង​ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​។​

​តាង​នាម​គណៈ​ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ សូម​សម្ដែង​ នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ទឹកចិត្ដ​ដ៏​ប្រពៃ​ថ្លៃថ្លា​ស្រលាញ់​កងកម្លាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ ពី​សំណាក់​អ្នកតំណាង​រាស្ដ្រ​ ដែល​កន្លង​មក​ឯកឧត្ដម​តែងតែបាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងកម្លាំងប្រដាប់អាវុធ​ នៅ​ក្នុង​ខេត្ដកំពង់ស្ពឺ​ ទាំង​សម្ភារ​ មធ្យោបាយ​សង្គ្រោះ​ និង​ទឹកចិត្ដ​ដល់​កងកម្លាំង​នគរបាល​នៅ​ក្នុង​ខេត្ដកំពង់ស្ពឺ​ ចំណុច​ទាំងនេះ​ធ្វើ​អោយ​ទឹកចិត្ដ​របស់​កងកម្លាំង​មិន​អាច​បំភ្លេច​បាន​នូវ​គុណ​បំណាច់​ ការ​រួមចំណែក​របស់​ឯកឧត្ដម​ ក្នុង​បុព្វហេតុ​ស្នេហា​ជាតិ​ មាតុភូមិ​និង​ប្រជាជន​ រួមសុខ​រួមទុក្ខ​ គ្រប់​កាលៈទេសៈ​ ពិសេស​ក្នុង​តំណាក់កាល​ ប្រទេស​កម្ពុជា​ និង​សកលលោក​កំពុង​រង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​ នា​ឱកាស​ដ៏​នក្ខត្ដ​ឬ​ក្ស​វិសេសវិសាល​នេះ​ សូម​ទេវតា​ឆ្នាំ​ថ្មី​ ជួយ​ប្រសិទ្ធពរ​ជ័យ​សិរី​មង្គល​ ដល់​ឯកឧត្ដម​ និង​លោក​ជំទាវ​ ព្រមទាំង​បុត្រ​ជាទី​ស្រលាញ់​ ជួប​ប្រទះ​តែ​សេចក្ដីសុខ​ សុភមង្គល​ និង​សូម​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕