សម្តេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខសំណេះសំណាល ជាមួយមន្រ្តីរាជការជាថ្មី នៅខេត្តព្រៃវែ


នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីផ្អាកធ្វើយុទ្ធនាការចុះជួបមន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមបណ្តាខេត្តមួយរយៈមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចាប់ផ្តើមចុះសួរសុខទុក្ខសំណេះសំណាល ជាមួយមន្រ្តីរាជការជាថ្មី នៅខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន បានបើកយុទ្ធនាការចុះសំណេះសំណាល តាមបណ្តាខេត្តនានា ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ដោយក្នុងនោះ សម្តេចបានជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។ យុទ្ធនាការនេះក៏ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យ មើលលទ្ធផលរបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន នៅពាក់កណ្តាលអាណត្តិទី៥នេះផងដែរ។

អំឡុងជួបសំណេះសំណាលសួរសុខទុក្ខ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមបណ្តាខេត្តកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន តែងជួយឧបត្ថម្ភសាលារៀន អគារ រួមទាំងសម្ភារៈ និងថវិកាជាច្រើន ដល់ស្ថាប័ន ឬប្រជាពលរដ្ឋ ដែលជួបនឹងការខ្វះខាត៕