សម្តេចតេជោ ហ៊ុន សែន៖ ​ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ របស់កម្ពុជា គឺការជំរុញ ​និងបំផុសនូវវប្បធម៌ចែករំលែក​


 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈសំខាន់ៗ ដល់មេដឹកនាំអាស៊ាន ដើម្បីរួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះត្រូវការថវិកា, សម្ភារៈបរិក្ខារ ក៏ដូចជាកម្លាំង មនុស្សច្រើន, អ្វីដែលកម្ពុជាអាចផ្តល់ជាបទពិសោធន៍ គឺការជំរុញ និងបំផុសនូវវប្បធ៌មចែករំលែក។

ត្រង់​ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងនេះ គឺមានការចែករំលែកពីស្ថាប័នរដ្ឋទៅប្រជាជន, ការចែករំលែកពីដៃគូរអភិវឌ្ឍ និងអង្គការ មិនមែនរដ្ឋាភិបាល ទៅប្រជាជន, ការចែករំលែកអ្នកមានធនធានទៅសង្គម និងអ្នកគ្មានធនធាន និងការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន​។ សម្តេចតេជោបានបន្តថា វប្បធ៌មនេះ គឺមិនត្រឹមតែបន្ថយនូវសម្ពាធមកលើថវិកា ជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួបរួម, ស្មារតីជាប្រជាជាតិតែមួយ និងចលករក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ផងដែរ៕