ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ញត្តិនៃសេចក្តីព្រាងច្បាប់នានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌


នារសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ញត្តិនៃសេចក្តីព្រាងច្បាប់នានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌។