ឯកឧត្តម អន ស៊ុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំចង្ហា


នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ប៉ាល់ សំអឿន និងលោកជំទាវ នួម សុភ័ណ សមាជិក សមាជិការដ្ឋសភា អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បាននិងកំពុងជួបសំណេះ សំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំចង្ហា និងបងប្អូនប្រជាពលរដ្ឋចំនួន ១៥០នាក់ ស្ថិតនៅវត្តសិលាអណ្តែត ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។